ប្រូតេអ៊ីន ម្សៅប្រូតេអ៊ីនផ្ទាល់ខ្លួន 240g

SKU 0242
ទិដ្ឋភាពទូទៅ
មានអារម្មណ៍ថាឆ្អែតរយៈពេលវែង និងរក្សាកម្រិតថាមពលរបស់អ្នករវាងអាហារជាមួយម្សៅប្រូតេអ៊ីនផ្ទាល់ខ្លួន។ គ្រាន់តែបន្ថែមទៅក្នុងអាហារសុខភាពហ្វមមូឡាវាន់ ឬអាហារផ្សេងទៀតដើម្បីជំរុញការញ៉ាំប្រូតេអ៊ីននិងគាំទ្រដល់ការគ្រប់គ្រងទម្ងន់និងគោលដៅសុខភាព។
ប្រូតេអ៊ីនមានសារសំខាន់ចំពោះរបបអាហារដែលផ្តល់សុខភាពល្អព្រោះវាជាផ្នែកមួយដ៏សំខាន់នៃសមាសធាតុសម្រាប់កោសិកាជាច្រើននៅក្នុងខ្លួន។ ប្រូតេអ៊ីនជួយបំពេញភាពឃ្លាន បង្កើតជាលិកាសាច់ដុំ រក្សាម៉ាសសាច់ដុំគ្មានខ្លាញ់ និងផ្តល់ថាមពលដល់អ្នក។
អត្ថប្រយោជន៍សំខាន់ៗ
- ការលាយបញ្ចូលគ្នានូវប្រូតេអ៊ីនសណ្តែកសៀង និង ប្រូតេអ៊ីនកាកទឺកដោះគោ ( Whey) ដែលមានអាស៊ីដអាមីណូសំខាន់ទាំង 9
- ផ្តល់ប្រូតេអ៊ីន 5g ក្នុងការទទួលទានម្តង
- ផ្តល់ 20 គីឡូកាឡូរីក្នុងពេលទទួលទានម្តង
- ប្រូតេអ៊ីនគឺជាប្រភពថាមពល
- ប្រូតេអ៊ីនជួយបង្កើតនិងជួសជុលសាច់ដុំ
- គ្មានខ្លាញ់ គ្មានជាតិផ្អែម ឬពណ៌សិប្បនិម្មិត
- គាំទ្រតំរូវការប្រូតេអ៊ីនប្រចាំថ្ងៃរបស់អ្នក