គោលការណ៍ស្ដីពីឯកជនភាពតាមអ៊ីនធឺណិតជាសកលរបស់ Herbalife Nutrition

កែប្រែចុងក្រោយ៖ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០

គោលការណ៍ស្ដីពី​ឯកជនភាពរបស់ Herbalife Nutrition (“គោលការណ៍”) អនុវត្ត​ចំពោះក្រុមហ៊ុន Herbalife International of America, Inc. និងអង្គភាព​​​សាខា ក៏ដូចជាអង្គភាព​​​បុត្រសម្ព័ន្ធ​របស់ខ្លួន​នៅទូទាំង ពិភពលោកដែលមានទំនាក់ទំនង និងពឹងផ្អែក​លើគោលការណ៍នេះ។ គោលការណ៍នេះអនុវត្តចំពោះ ព័ត៌មានទាំងអស់ដែលក្រុមហ៊ុន Herbalife ប្រមូលបានតាមរយៈទ្រព្យ​សម្បត្តិតាមអ៊ីនធឺណិត និងកម្មវិធី ចល័តនានារបស់ខ្លួន (“គេហទំព័រ”) នៅពេលណាដែលគោលការណ៍ស្ដីពី​ឯកជនភាពនេះត្រូវបានបង្ហោះ។ វិបសាយ Herbalife Nutrition មួយចំនួនក៏ភ្ជាប់ទៅនឹងសេចក្តីជូនដំណឹងស្តីពី ឯកជនភាពតាមអ៊ីនធឺណិត ជាក់លាក់ក្នុងដែនដី​របស់ខ្លួន​ផងដែរ ដែលអាចរួមមានព័ត៌មានបន្ថែម និងការបញ្ចេញព័ត៌មានដើម្បី ស្វែងយល់អំពី​តម្រូវការក្នុងស្រុក។ គោលការណ៍នេះក៏អនុវត្តផងដែរចំពោះព័ត៌មានដែល Herbalife Nutrition ប្រមូលបានតាមរយៈវិធីសាស្រ្តមិនប្រើ​អ៊ីនធឺណិត។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ គោលការណ៍នេះ មិនអនុវត្តចំពោះការប្រមូល ឬការប្រើប្រាស់ព័ត៌មានរបស់អ្នកចែកចាយឯករាជ្យ (“អ្នកចែកចាយ” ឬ “អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife”) របស់ Herbalife Nutrition ដែលអ្នកចែកចាយនោះប្រមូលបាន​ដោយផ្ទាល់ពី​អ្នក ឬពីប្រភពផ្សេងទៀតក្រៅពី Herbalife Nutrition នោះទេ លុះត្រាតែក្រោយមក​មានការ ចែកចាយ និងរក្សាទុកដោយ Herbalife Nutrition។

គោលបំណងនៃគោលការណ៍ស្ដីពីឯកជនភាពនេះគឺដើម្បីជូនដំណឹងដល់អ្នកអំពីប្រភេទព័ត៌មានដែលយើងអាចនឹងប្រមូល វិធីដែលព័ត៌មានទាំងនេះអាចនឹងយកទៅប្រើប្រាស់​ជាមួយ​អ្នក​ដែលអាចនឹងទទួល​​ព័ត៌មាន ទាំងនេះ ជម្រើសរបស់អ្នក​ទាក់ទង​នឹង​ការប្រមូល ការប្រើប្រាស់ និងការចែករំលែកព័ត៌មានទាំងនេះ។ សមត្ថភាព​របស់អ្នក​ក្នុងការ​ចូលមើល និងកែព័ត៌មាននេះ ក៏ដូចជា​នីតិវិធីសុវត្ថិភាព​ដែលយើង​ប្រើ ដើម្បី​ការពារ​ព័ត៌មាន​នេះ។

1. តើព័ត៌មានដែល Herbalife Nutrition ប្រមូលមានអ្វីខ្លះ?

Herbalife Nutrition ដាក់កម្រិតលើ​ការប្រមូលព័ត៌មានផ្ទាល់ខ្លួនត្រឹមតែ​អ្វីដែលពាក់ព័ន្ធ​នឹង​គោល​បំណង​នៃការប្រមូលមិនថាដោយផ្ទាល់ ឬតាមរយៈភាគី​ទីបីដែលតំណាងឱ្យយើង ហើយ​យើង​តែងតែប្រមូល ព័ត៌មានផ្ទាល់ខ្លួនដោយប្រើមធ្យោបាយតាមផ្លូវច្បាប់ និង​ត្រឹមត្រូវ ឱ្យ​ស្រប​តាម​យុត្តាធិការ​ដែលគ្រប់គ្រង ការប្រមូលព័ត៌មានផ្ទាល់ខ្លួន។


ព័ត៌មានដែលអ្នកផ្តល់ឱ្យយើងដោយផ្ទាល់

ក្នុងឱកាសផ្សេងៗគ្នា អ្នកអាចផ្តល់ព័ត៌មានដោយផ្ទាល់ទៅកាន់ Herbalife Nutrition ដូចជានាមខ្លួន និងនាមត្រកូល អាសយដ្ឋានផ្ញើ​សំបុត្រ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ព័ត៌មានកាតឥណទាន ព័ត៌មានធនាគារ និងព័ត៌មានជីវប្រវត្តិ (រួមមានជាអាទិ៍ ថ្ងៃខែឆ្នាំ​កំណើត​ និងស្ថានភាពអាពាហ៍ពិពាហ៍)។ ឧទាហរណ៍ អ្នកអាចផ្តល់ឱ្យយើងនូវព័ត៌មាននៅពេលប្រើគេហទំព័រ ឬនៅពេលក្លាយជាអ្នកចែកចាយ ឬសមាជិកដែលពេញចិត្ត (“សមាជិកដែលពេញចិត្ត”) របស់ក្រុមហ៊ុន Herbalife។ ប្រសិនបើអ្នកមិនផ្តល់ឱ្យ យើងនូវព័ត៌មានដែលយើងបានស្នើសុំទេ ក្នុងករណីមួយចំនួន យើងនឹងមិនអាចផ្តល់ជូនអ្នកនូវសេវាកម្ម ដែលអ្នកបានស្នើសុំនោះទេ។

ប្រសិនបើអ្នកបញ្ចេញព័ត៌មានឱ្យយើងដឹងអំពីព័ត៌មានណាមួយរបស់បុគ្គលម្នាក់ទៀត យើងតម្រូវឱ្យ​អ្នកស្នើសុំ​ការយល់ព្រមសមស្រប​ពីបុគ្គលនោះ ដើម្បីធ្វើ​ការបញ្ចេញ​ព័ត៌មាននេះដល់យើង។

ព័ត៌មានអំពីឧបករណ៍របស់អ្នក និងការប្រើប្រាស់វិបសាយរបស់អ្នក

យើងអាចនឹងប្រមូលព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិ ដូចជាអាសយដ្ឋានពិធីការ​អ៊ីនធឺណិត (IP) ប្រភេទកម្មវិធីរុករក អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) ទំព័របញ្ជូន​បន្ត/ចាកចេញ ប្រព័ន្ធប្រតិបត្តិការ ត្រាកាលបរិច្ឆេទ/ពេលវេលា សកម្មភាពប្រើ​គេហទំព័រ​របស់អ្នក (ដែលរួមមាន ខ្លឹមសារ​គេហទំព័រដែលអ្នកមើល ចលនាកណ្ដុរ ការចុចកណ្ដុរ ការចុច ការអូស និងព័ត៌មានដែលអ្នកមើល) និង/ឬទិន្នន័យចរន្តនៃការចុច​សម្រាប់គោលបំណងដូច​ជាការវិភាគនិន្នាការ ការគ្រប់គ្រងគេហទំព័រ ការកែលម្អមុខងារ និងខ្លឹមសារ​នៃគេហទំព័រ ក៏ដូចជាពង្រឹង​លក្ខខណ្ឌរបស់យើងផងដែរ។ យើងប្រើបច្ចេកវិទ្យា​អ៊ីនធឺណិតស្តង់ដារដូចជាខូគី កម្មវិធីត្រួតពិនិត្យ សកម្មភាពលើអ៊ីនធឺណិត (web beacons) ការចាក់ផ្សាយវគ្គ​ឡើងវិញ/ការថតអេក្រង់ និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីប្រមូលព័ត៌មាននេះដូចដែលបានពន្យល់ខាងក្រោមនៅក្នុងផ្នែកស្ដីពី​ខូគី។

យើងក៏អាចនឹងប្រមូលព័ត៌មានច្បាស់លាស់អំពីទីតាំងរបស់អ្នក ដូចជាកូអរដោនេ GPS របស់ឧបករណ៍ ចល័ត ព័ត៌មានបង្គោលសេវាទូរសព្ទ និង/ឬសញ្ញា WiFi របស់អ្នក។ Herbalife Nutrition អាចនឹងប្រើប្រាស់ ព័ត៌មាននេះ ដើម្បីធ្វើឱ្យបទពិសោធន៍ផ្ទាល់ខ្លួនរបស់​អ្នកមាន​ទំនាក់ទំនង​នឹងការប្រើប្រាស់​គេហទំព័រ, Nutrition Clubs ឬផលិតផល និងសេវាកម្មផ្សេងទៀតរបស់ Herbalife Nutrition។ ប្រសិនបើអ្នកមិនចង់ឱ្យ Herbalife Nutrition ប្រមូល និងប្រើប្រាស់ព័ត៌មានអំពី​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់របស់អ្នកទេ អ្នកអាចបិទ​ដំណើរការ​មុខងារទីតាំងនៅលើ​ឧបករណ៍របស់អ្នកបាន។  ពិនិត្យមើលការកំណត់ដើមពីក្រុមហ៊ុនផលិត ឧបករណ៍របស់អ្នកសម្រាប់របៀបធ្វើដូច្នេះ។​ 

ព័ត៌មានមកពីប្រភពភាគីទីបី

យើងអាចនឹងទទួលបានព័ត៌មានបន្ថែមអំពីអ្នកមកពីប្រភពសាធារណៈ និងប្រភពដែលមានលើទីផ្សារ ក៏ដូចជាភាគីទីបីផ្សេងទៀតផងដែរ។ អ្នកចែកចាយក៏អាចនឹងចែករំលែកព័ត៌មានអំពីអ្នកជាមួយនឹង Herbalife Nutrition បានផងដែរ។ ប្រសិនបើអ្នកចូលប្រើសេវាកម្មរបស់ភាគីទីបីដូចជា Facebook, Google ឬ Twitter តាមរយៈគេហទំព័រ ដើម្បីចូលគេហទំព័រ ឬដើម្បី​ចែករំលែកព័ត៌មានអំពីបទពិសោធន៍របស់អ្នក នៅលើគេហទំព័រជាមួយបុគ្គលដទៃទៀត ​យើងអាចនឹងប្រមូលព័ត៌មានពីសេវាកម្មរបស់ភាគីទីបីទាំងនេះ។ យើងអាចនឹងរួមបញ្ចូលនូវព័ត៌មានទាំងអស់ដែលយើងប្រមូល និងទទួលបានអំពីអ្នក ទាំងនៅលើអ៊ីនធឺណិត និងនៅក្រៅអ៊ីនធឺណិត ហើយប្រើ ឬបញ្ចេញព័ត៌មាននោះ​តាមរបៀបដែលបានពណ៌នានៅក្នុងគោលការណ៍ ស្ដីពី​ឯកជនភាពនេះ។

យើងក៏អាចនឹងទទួលបានប្រភេទព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោមអំពីអ្នកពីអ្នកចែកចាយរបស់យើងដោយផ្អែកលើអ្វីដែលអ្នកជ្រើសរើសក្នុងការ​ផ្តល់ជូនពួកគេដូចជា៖ ឈ្មោះ ព័ត៌មានទំនាក់ទំនង ព័ត៌មានបង់ប្រាក់ និងព័ត៌មានអំពីសុខភាព (រួមមានជាអាទិ៍កម្ពស់ ទម្ងន់ សន្ទស្សន៍ម៉ាសរាងកាយ (BMI))។


2. តើ Herbalife Nutrition ប្រើប្រាស់ព័ត៌មានរបស់ខ្ញុំយ៉ាងដូចម្ដេច?

យើងប្រើប្រាស់ព័ត៌មានដែលយើងប្រមូលអំពីអ្នកសម្រាប់គោលបំណងផ្សេងៗគ្នារួមមាន៖ ផ្តល់ជូនអ្នកនូវផលិតផល សេវាកម្ម និងការគាំទ្រដែលអ្នកស្នើសុំ។ ដំណើរការប្រតិបត្តិការ និងដឹកជញ្ជូន ការបញ្ជាទិញរបស់អ្នក។ ការធ្វើទំនាក់ទំនងជាមួយអ្នកអំពីគណនី ឬប្រតិបត្តិការរបស់អ្នក ការផ្លាស់ប្តូរ គោលការណ៍របស់យើង និងបញ្ហារដ្ឋបាលផ្សេងៗទៀត ឬសំណួរ និងមតិយោបល់របស់អ្នក។ ដើម្បី​ស្វែងយល់ពី ចំណាប់អារម្មណ៍របស់អ្នកឱ្យកាន់តែ​ច្បាស់ជាងមុន​ដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានផ្សព្វផ្សាយ ខ្លឹមសារ​ពាក់ព័ន្ធ ការស្ទង់មតិ កម្រងសំណួរ និងឯកសារផ្សេងទៀត។ កែលម្អ​ផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់យើង និងដើម្បី​ធានាបាននូវការអនុលោមតាមគោលការណ៍ វិធាន និងច្បាប់របស់ក្រុមហ៊ុន​ ឬនៅពេលយើង ជឿជាក់ថាជាការចាំបាច់ដើម្បីការពារ អនុវត្ត ឬការពារសិទ្ធិស្របច្បាប់ សិទ្ធិឯកជន សុវត្ថិភាព ឬទ្រព្យសម្បត្តិ របស់ខ្លួនយើងផ្ទាល់ និងទ្រព្យសម្បត្តិរបស់អ្នកដទៃទៀត។ យើងក៏ប្រើព័ត៌មាននេះដើម្បីផដល់សុពលភាពចំពោះការលក់ដែលបានធ្វើឡើងដោយអ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife មានភាពត្រឹមត្រូវ ដើម្បីជួយ អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife ក្នុងការស្វែងរក ធ្វើទំនាក់ទំនង និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់​អតិថិជននៅក្នុងប្រព័ន្ធរបស់យើង ក៏ដូចជាសម្រាប់គោលបំណងអនុលោមភាពនៃ Herbalife Nutrition។ Herbalife Nutrition ឬភាគីទីបីដែលទទួលបានការអនុញ្ញាតរបស់ខ្លួន​អាចនឹងទាក់ទងទៅអ្នកដោយផ្ទាល់ សម្រាប់គោលបំណងទាំងនេះដោយប្រើវិធីទំនាក់ទំនងផ្សេងៗគ្នាដែលមានពណ៌នានៅខាងក្រោម។

Herbalife Nutrition ក៏អាចនឹងប្រើប្រាស់ព័ត៌មាននេះ ដើម្បីគាំទ្រដល់ប្រតិបត្ដិការនៃភាពជាសមាជិក ដែលពេញចិត្ត និងភាពជាអ្នក​ចែកចាយ និងដើម្បីរក្សាឱ្យ​មុខងារនៃផែនការ​លក់ និងផែនការ​ទីផ្សារ របស់ក្រុមហ៊ុន Herbalife មានដំណើរការត្រឹមត្រូវ។ ឧទាហរណ៍ ព័ត៌មានអំពីភាពជាសមាជិកដែលពេញចិត្ត អាចនឹងត្រូវបានប្រើដើម្បីគាំទ្រ គណនា និងតាមដានការបញ្ចុះតម្លៃផលិតផលរបស់អ្នក និងដើម្បី​ផ្តល់ ឱ្យអ្នកនូវព័ត៌មានអំពីការផ្សព្វផ្សាយពិសេសៗ។ ព័ត៌មានអំពីអ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife អាចនឹងត្រូវបានប្រើដើម្បីគាំទ្រ គណនា និងតាមដានការបញ្ចុះតម្លៃ ប្រាក់ចំណូល និងប្រាក់រង្វាន់​ ដើម្បីចេញការទូទាត់ និង​រាយការណ៍អំពីប្រាក់ចំណូលទៅអាជ្ញាធរពន្ធដារ ផ្តល់ការបណ្តុះបណ្តាល និងធានា​បាន​នូវ​អនុលោម​ភាពតាមច្បាប់ជាធរមាន និងគោលការណ៍ គម្រោង និងកិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន ដែលរួមមាន ពាក្យសុំ និងកិច្ចព្រមព្រៀងភាពជាអ្នក​ចែកចាយ។

យើងអាចរក្សាទុកព័ត៌មានរបស់អ្នកក្នុងករណីចាំបាច់​ក្នុងការ៖ ផ្តល់ជូនសេវាកកម្មដល់​អ្នក បំពេញ សេចក្តីត្រូវការអាជីវកម្មស្របច្បាប់ផ្សេងទៀត ដូចជាការរក្សាឱ្យ​មុ​ខងារនៃ​ផែនការលក់ និងទីផ្សារមាន ដំណើរការ​ត្រឹមត្រូវ​។ បំពេញតាមអនុលោមភាព និងកាតព្វកិច្ចផ្លូវ​ច្បាប់របស់យើង និងដើម្បី​ដោះស្រាយវិវាទ ក៏ដូចជាពង្រឹង​កិច្ចព្រមព្រៀងរបស់យើង ដែលរួមមានកិច្ចព្រមព្រៀង​ភាពជាចែកចាយ។

3. តើ Herbalife Nutrition ចែករំលែកព័ត៌មានរបស់ខ្ញុំជាមួយអ្នកណា?

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ​និងដៃគូ
យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានពណ៌នាខាងលើនៅក្នុងផ្នែកទី 1 ជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់យើង (ក្រុមហ៊ុនដែលគ្រប់គ្រង ​គ្រប់គ្រងដោយ ឬស្ថិតក្រោមការគ្រប់គ្រងរួម ជាមួយ Herbalife Nutrition) ក៏ដូចជាជ្រើសរើសដៃគូនានា ។ ឧទាហរណ៍ពីរបៀបដែលអង្គភាពទាំងនេះអាចនឹងប្រើប្រាស់ព័ត៌មានរបស់អ្នករួមមានការព្យាករណ៍​អំពីចំណាប់អារម្មណ៍របស់អ្នក និងផ្តល់ជូនអ្នកនូវ ការផ្តល់ជូនពិសេសៗ ការបញ្ចុះតម្លៃ ការផ្សាយពាណិជ្ជកម្ម និងការផ្ដល់ជូន​ផ្សេងទៀត។

អ្នកលក់ និងអ្នកផ្តល់សេវាកម្ម

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានពណ៌នាខាងលើនៅក្នុងផ្នែកទី 1 ជាមួយ អ្នកលក់ និងអ្នកផ្តល់សេវាកម្មដែលបំពេញមុខងារតាងនាមឱ្យ​​យើង។ ឧទាហរណ៏នៃមុខងារបែបនេះ រួមមានការបំពេញការបញ្ជាទិញ ការដឹកជញ្ជូន​កញ្ចប់ មុខងារគ្រប់គ្រង​អ៊ីមែល ដំណើរការទូទាត់កាតឥណទាន ការផ្តល់សេវាកម្មដល់អតិថិជន និងសម្រាប់ការស្រាវជ្រាវទីផ្សារ។ អ្នកលក់ និងអ្នកផ្តល់សេវាកម្មត្រូវតែ ចាត់ចែង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ស្រប​ទៅ​តាម​សេចក្ដី​ណែនាំរបស់ Herbalife Nutrition និងត្រូវបាន ហាមឃាត់មិនឱ្យប្រើប្រាស់ ឬ​បញ្ចេញ​​​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សេងទៀតឡើយ។

អ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife

ប្រសិនបើអ្នកជាអ្នកចែកចាយ ជាសមាជិកដែលពេញចិត្ត ឬជាអតិថិជនរបស់ក្រុមហ៊ុន Herbalife យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife រួមមានជាអាទិ៍ ជាផ្នែកនៃរបាយការណ៍តាមលំដាប់លំដោយដែលមានព័ត៌មាន (ដូចជាឈ្មោះ ព័ត៌មាន ទំនាក់ទំនង កម្រិត ឬឋានៈ ក៏ដូចជាបរិមាណ និងស្ថិតិនៃការលក់) អំពីអ្នកចែកចាយផ្សេងទៀត និង សមាជិកដែលពេញចិត្តនៅក្នុងបណ្ដាញថ្នាក់ក្រោមរបស់អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife។ (ស្ថាប័ន​ថ្នាក់ក្រោមមានអ្នកចែកចាយ និងសមាជិកដែលពេញចិត្តទាំងអស់ដែល ទទួលបានការឧបត្ថម្ភពី អ្នកចែកចាយពិសេសដោយផ្ទាល់ ហើយជាលទ្ធផល ​បុគ្គល​ផ្សេងទៀតទាំងអស់ដែលទទួលបាន ការឧបត្ថម្ភពីអ្នកចែកចាយជាបន្តបន្ទាប់តាមថ្នាក់។) ក្នុងកម្រិតដែលរបាយការណ៍តាមលំដាប់លំដោយមានទិន្នន័យពីបុគ្គល​ដែលនៅក្រៅសហរដ្ឋអាមេរិក យើងបានចាត់វិធានការសមស្រប ដើម្បីការពារទិន្នន័យស្របតាមច្បាប់ជាធរមាន។ របាយការណ៍តាម លំដាប់លំដោយត្រូវបានផ្តល់ជូនអ្នកចែកចាយយ៉ាងសម្ងាត់បំផុត​និងសម្រាប់គោលបំណងតែមួយគត់ដើម្បី​គាំទ្រដល់អ្នកចែកចាយក្នុងការអភិវឌ្ឍអាជីវកម្មនៅ Herbalife Nutrition របស់ពួកគេបន្ថែមទៀត ដែលរួម ទាំងការប្រើប្រាស់​ឧបករណ៍ និងវេទិកាទីផ្សារ។

យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយ ដើម្បីផ្តល់ជូន និងផ្ដល់ឱ្យ​អ្នកនូវផលិតផល និងសេវាកម្ម ហើយអ្នកចែកចាយទាំងនេះអាចនឹងចែកចាយព័ត៌មានរបស់អ្នកបន្ត​ទៀតដូចដែលបាន ពណ៌នានៅក្នុងគោលការណ៍ស្ដីពី​ឯកជនភាពរបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើអ្នកប្រើគេហទំព័ររបស់យើង មួយចំនួនដូចជា GoHerbalife.com និងគេហទំព័រប្រកួតប្រជែងស្តីពីការ​​សម្រកទម្ងន់របស់យើង (herbalifewlc.com) ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានចែករំលែកជាមួយអ្នកចែកចាយម្នាក់ ឬច្រើនដែល កំពុងបម្រើសេវាកម្មគេហទំព័រទាំងនោះ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកចូលរួមនៅក្នុង Nutrition Club យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយណាម្នាក់​ដែលកំពុងដំណើរការ Nutrition Club នេះ។ យើងក៏អាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយផងដែរដើម្បីឱ្យពួកគេអាចផ្តល់ជូនអ្នកនូវបទពិសោធន៍ផ្ទាល់ខ្លួនបន្ថែម​ដូចជាការណែនាំ​ផលិតផល និងសេវាកម្មដែលពាក់ព័ន្ធ​នឹងអ្នកបំផុត។ អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife ដែលទទួលបានព័ត៌មានរបស់អ្នកត្រូវគោរពតា លក្ខខណ្ឌនៃ កិច្ចព្រមព្រៀងភាពជាអ្នក​ចែកចាយរបស់ពួកគេ និងកិច្ចសន្យា​ការពារទិន្នន័យ និងឯកជនភាពដែលមាន នៅក្នុងនោះ។ អ្នកចែកចាយមួយចំនួនទាំងនេះអាចមានមូលដ្ឋាននៅក្នុងបណ្ដា​ប្រទេសដែលមិនផ្តល់កម្រិត ការពារឯកជនភាពដូចគ្នា ឬ​ប្រហាក់​ប្រហែលគ្នា​​ដូចមាន​នៅក្នុងប្រទេស​របស់អ្នក​នោះ​ទេ។

ប្រសិនបើអ្នកដំណើរការ Nutrition Club យើងអាចនឹងចែករំលែកទីតាំងរបស់ Club នោះជាមួយសមាជិក ដែលពេញចិត្ត អតិថិជន និងអ្នកចែកចាយផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife។

ការបញ្ចេញព័ត៌មានស្របច្បាប់ និងអនុលោមភាព
យើងក៏អាចនឹងបញ្ចេញព័ត៌មានរបស់អ្នកផងដែរ៖ តាមការតម្រូវដោយច្បាប់ គឺដើម្បីអនុវត្តតាមដីកា កោះហៅ នីតិវិធីច្បាប់ ឬនីតិវិធីច្បាប់ស្រដៀងគ្នាដែលរួមមានការបញ្ចេញព័ត៌មាន ដល់សវនករភាគីទីបីដែល ទទួលបានការអនុញ្ញាត ឬនៅពេលដែលយើងមានជំនឿជឿជាក់ថាការបញ្ចេញព័ត៌មាន​នោះគឺមាន ភាពចាំបាច់ដើម្បីការពារសិទ្ធិរបស់យើង ការពារសុវត្ថិភាពរបស់អ្នក ឬសុវត្ថិភាពរបស់បុគ្គល​ដទៃទៀត ដើម្បី​ស៊ើបអង្កេត ឬការពារការលួចបន្លំ ឬដើម្បី​ឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាល។

ដំណើរផ្លាស់ប្តូរអាជីវកម្ម
យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នក ប្រសិនបើ Herbalife Nutrition មានការរួមបញ្ចូលគ្នា ការទិញ ឬលក់ ឬផ្ទេរទ្រព្យសកម្ម ឬក្នុងករណីក្ស័យធនដែលទំនងជាមិនងាយកើតឡើងឡើយ។

ភាគីផ្សេងទៀតដែលមានការយល់ព្រមពីអ្នក

បន្ថែមពីលើការចែករំលែកដែលបានពណ៌នានៅក្នុងគោលការណ៍ស្ដីពី​ឯកជនភាពនេះ យើងក៏អាចនឹង ចែករំលែកព័ត៌មានអំពីអ្នកជាមួយភាគីទីបីសម្រាប់គោលបំណងផ្សេងទៀតដែលបានបញ្ចេញព័ត៌មាន​ដល់អ្នកនៅពេលដែលយើងប្រមូលព័ត៌មាន ឬស្រប​តាមការយល់ព្រម ឬការណែនាំ​របស់អ្នក។

4. តើ Herbalife Nutrition ធ្វើ​ទំនាក់ទំនងជាមួយខ្ញុំយ៉ាងដូចម្តេច?

Herbalife Nutrition អាចនឹងប្រាស្រ័យទាក់ទង​ជាមួយអ្នកតាមរយៈអ៊ីមែល សំបុត្រប្រៃសណីយ៍ ទូរសព្ទ សារ ឬមធ្យោបាយផ្សេងទៀតជាប្រចាំ​ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលបានស្នើសុំ និង/ឬពាក់ព័ន្ធ​នឹងបញ្ហាដែលទាក់ទង​នឹងអាជីវកម្មរបស់ក្រុមហ៊ុន Herbalife របស់អ្នក (ប្រសិនបើអ្នកជាអ្នកចែកចាយ)។ ដើម្បីផ្ដល់សុពលភាពលើការលក់ទៅឱ្យអតិថិជនមានភាពត្រឹមត្រូវ Herbalife Nutrition អាចនឹង ទំនាក់ទំនងជាមួយអ្នកតាមរយៈអ៊ីមែល សំបុត្រប្រៃសណីយ៍ ទូរសព្ទ សារ ឬមធ្យោបាយផ្សេងទៀតជាប្រចាំ (ប្រសិនបើអ្នកជាអតិថិជន)។

លើសពីនេះទៀត អ្នកអាចនឹងទទួលបានព័ត៌មានម្ដងម្កាល​អំពីអាជីវកម្ម ផលិតផល សេវាកម្ម កិច្ចព្រមព្រៀងពិសេសរបស់ Herbalife Nutrition និង Herbalife Family Foundation តាមរយៈ មធ្យោបាយទំនាក់ទំនងផ្សេងៗដូចដែលបានរៀបរាប់ខាងលើ។ អ្នកចែកចាយ និងសមាជិកដែលពេញចិត្ត របស់ក្រុមហ៊ុន​ Herbalife អាចនឹងគ្រប់គ្រងលើការធ្វើទំនាក់ទំនងជាក់លាក់នៅក្នុងមជ្ឈមណ្ឌលជាវ MyHerbalife របស់ពួកគេ។ លើសពីនេះទៀត អ្នកអាចនឹងគ្រប់គ្រងលើប្រភេទនៃ​ការធ្វើទំនាក់ទំនងទាំង​នេះដោយធ្វើតាមការណែនាំដែលមាននៅក្នុងផ្នែក​ទំនាក់ទំនង ឬដោយទាក់ទងមកយើងតាមលេខ
866-866-4744។

5. តើព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?

យើងចាត់វិធានការសមស្រប​ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលអំពីអ្នក នៅតែមាន ភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានសុវត្ថិភាព។ គួរ​ឲ្យ​ស្ដាយ គ្មានការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតណាអាចត្រូវបានធានាថាមានសុវត្ថិភាព 100% នោះទេ ហើយទោះបីជាយើងព្យាយាមការពារព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏យើងមិនអាចធានា ឬធានាសុវត្ថិភាពពេញលេញលើព័ត៌មាននោះបានដែរ។

6. តើខ្ញុំអាចចូលប្រើ ឬកែតម្រូវព័ត៌មានរបស់ខ្ញុំដោយរបៀបណា?

Herbalife Nutrition គោរពទៅលើការគ្រប់គ្រងព័ត៌មានរបស់អ្នក។  ក្នុងករណីខ្លះ អ្នកអាចចូលមើលគេហទំព័ររបស់យើងមួយ ឬច្រើនជាងនេះដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាក់លាក់ (ឧទាហរណ៍ ព័ត៌មានគណនីរបស់អ្នកចែកចាយ និងសមាជិក ដែលពេញចិត្តជាក់លាក់នៅលើ MyHerbalife)។ យើងនឹងបញ្ជាក់ថាតើយើងរក្សាទុក​ ឬកំពុងដំណើរការ ព័ត៌មានដែលយើងបានប្រមូលពីអ្នកដែរ ឬទេ ស្របតាម​​ការស្នើសុំ។ អ្នកមានសិទ្ធិធ្វើវិសោធនកម្ម ឬធ្វើ បច្ចុប្បន្នភាព​ព័ត៌មានផ្ទាល់ខ្លួនដែលមិនត្រឹមត្រូវ ឬមិនពេញលេញ ស្នើសុំលុបចោលព័ត៌មានផ្ទាល់ខ្លួន របស់អ្នក ឬស្នើសុំឱ្យ​យើងឈប់ប្រើប្រាស់ព័ត៌មាននោះតទៅទៀត។ ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន យើងនឹងមិនអាចបំពេញតាមការស្នើសុំរបស់អ្នកបានទេ ប្រសិនបើមានការរំខានដល់កាតព្វកិច្ច បទប្បញ្ញត្តិរបស់យើង ប៉ះពាល់ដល់បញ្ហាផ្លូវ​ច្បាប់ យើងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ឬមានភាពពាក់ព័ន្ធនឹងការចំណាយ ឬកិច្ច​ប្រឹងប្រែងដែលមិនមានសមាមាត្រ ប៉ុន្តែក្នុងករណីណា ក៏ដោយយើងនឹងឆ្លើយតបចំពោះការស្នើសុំរបស់អ្នក​ និងផ្តល់ការពន្យល់ក្នុងរយៈពេល ដែលសមស្រប។ ពេលវេលាឆ្លើយតបតាមធម្មតារបស់យើងសម្រាប់ការស្នើសុំគឺ 30 ថ្ងៃ។ ដើម្បីធ្វើការស្នើសុំអំពីព័ត៌មានផ្ទាល់ខ្លួន សូមទាក់ទងមកយើងខ្ញុំតាមអ៊ីនធឺណិត ឬនៅពេលគ្មាន​អ៊ីនធឺណិត​ សូមប្រើព័ត៌មានដែលបាន ផ្តល់ជូនខាងក្រោម។

បញ្ជូនសំណើរបស់អ្នកនៅទីនេះ https://privacyportal.onetrust.com/webform/46601746-6006-4c21-88ec-15dfa5b7dcdc/349bb89d-7008-46f7-b765-717966e11235

 

7. ការផ្ទេរប្រាក់អន្តរជាតិ។

គេហទំព័រនេះមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ សូមយល់ផងដែរថាព័ត៌មានដែលអ្នកផ្តល់ឱ្យ​យើង ឬយើងទទួលបានដោយសារការប្រើប្រាស់គេហទំព័ររបស់អ្នកអាចនឹងត្រូវបានប្រមូលនៅក្នុងប្រទេសរបស់
អ្នក ហើយក្រោយមក​ផ្ទេរបន្តទៅប្រទេសមួយផ្សេងទៀត​ស្របតាមច្បាប់ជាធរមាន។ ការប្រើប្រាស់គេហទំព័រ នានាបង្ហាញពីការយល់ព្រមរបស់អ្នកចំពោះដំណើរការព័ត៌មានដូចដែលបានពណ៌នានៅក្នុងគោលការណ៍នេះ។

8. ព័ត៌មានរបស់កុមារ។

គេហទំព័រទាំងនេះគឺជាគេហទំព័រសម្រាប់ទស្សនិកជនទូទៅដែលមិនមែនសម្រាប់​កុមារអាយុក្រោម 13 ឆ្នាំនោះទេ។ យើងមិនប្រមូល ប្រើប្រាស់ ឬផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនណាមួយពីកុមារអាយុក្រោម 13 ឆ្នាំទេ លុះត្រា​តែមានការអនុញ្ញាតដោយច្បាប់។ ប្រសិនបើអ្នកជឿជាក់ថាយើងប្រហែលជាបានប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកូនរបស់លោកអ្នកនៅលើគេហទំព័រ សូមទាក់ទងមកយើងតាមរយៈ privacy@herbalife.com ហើយយើងនឹងខិតខំប្រឹងប្រែងលុបវាចេញពី
កំណត់ត្រារបស់យើង នៅពេលតម្រូវដោយច្បាប់។

9. ខូគី និងការតាមដាន។

Herbalife Nutrition ក៏ដូចជាភាគីទីបីជាក់លាក់ដែលផ្តល់ខ្លឹមសារ ​និងមុខងារផ្សេងទៀតនៅលើគេហទំព័រ របស់យើង ប្រើប្រាស់ខូគី កម្មវិធីត្រួតពិនិត្យ សកម្មភាពអ៊ីនធឺណិត ការចាក់វគ្គ​ផ្សាយឡើងវិញ/ការថតអេក្រង់ និងបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀតសម្រាប់គោលបំណងផ្សេងៗរួមទាំងការវិភាគនិន្នាការ គ្រប់គ្រង គេហទំព័រ តាមដានចលនារបស់អ្នកប្រើប្រាស់នៅលើគេហទំព័រ និងដើម្បីប្រមូលព័ត៌មានប្រជាសាស្ត្រ អំពីមូលដ្ឋានអ្នកប្រើប្រាស់របស់យើងទាំងមូល។

ខូគីគឺជាបំណែកព័ត៌មានតូចៗដែលត្រូវបានរក្សាទុកនៅលើដ្រាយ៍​រឹងរបស់កុំព្យូទ័រ។ ខូគីអនុញ្ញាត​ឱ្យអង្គភាព ដែលដាក់ខូគីនៅលើឧបករណ៍របស់អ្នកស្គាល់វានៅលើគ្រប់​គេហទំព័រ សេវាកម្ម ឧបករណ៍ និងវគ្គ​រុករក ផ្សេងៗគ្នា។ ឧទាហរណ៍ យើងអាចប្រើខូគីដើម្បីស្គាល់ថាជាអ្នក នៅពេលអ្នកត្រឡប់ទៅកាន់គេហទំព័រ ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរជាងមុន។ យើងអាចនឹងអនុញ្ញាតឱ្យភាគីទីបី ប្រើប្រាស់ខូគីនៅលើគេហទំព័របាន ប៉ុន្តែយើងមិនគ្រប់គ្រង​ការប្រើប្រាស់ ឬខ្លឹមសារនៃខូគីរបស់ ភាគីទីបីឡើយ។ កម្មវិធីរុករកលើវិបតែងតែអនុញ្ញាតឱ្យអ្នកដំឡើងកម្មវិធីរុករក ដើម្បីទទួលយកខូគី បដិសេធខូគីទាំងអស់ ឬជូនដំណឹងដល់អ្នក នៅពេលខូគីត្រូវបានផ្ញើ។ ប្រសិនបើអ្នកជ្រើសរើសបដិសេធខូគី ពេលនោះសូមចំណាំថាអ្នកប្រហែលជាមិនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីលក្ខណៈពិសេស និងមុខងាររបស់គេហទំព័របានទេ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគី និងវិធីគ្រប់គ្រងវា សូមចូលទៅកាន់ http://www.allaboutcookies.org/។

កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត និងបច្ចេកវិទ្យាស្រដៀងគ្នាគឺជាកូដតូចៗដែលត្រូវបានបង្កប់នៅក្នុងទំព័រវិប ការផ្សាយពាណិជ្ជកម្ម និងអ៊ីមែលដែលទាក់ទងជាមួយភាគីទីបី។ ឧទាហរណ៍ យើងប្រើកម្មកម្មវិធីត្រួតពិនិត្យសកម្មភាព​លើអ៊ីនធឺណិត​ដើម្បី​រាប់ចំនួន​អ្នក​ប្រើប្រាស់​ដែលបានចូលមើលទំព័រជាក់លាក់ណាមួយ​ ដើម្បីចែកចាយ ឬទាក់ទងជាមួយខូគី និងដើម្បី​ស្វែងយល់ពីលំនាំប្រើប្រាស់។ យើងក៏អាចបញ្ចូលកម្មវិធីត្រួតពិនិត្យ សកម្មភាពលើអ៊ីនធឺណិតនៅក្នុងអ៊ីមែលដើម្បីស្វែងយល់ថាតើសារត្រូវបានបើក ប្រើប្រាស់ ឬបញ្ជូនបន្ត​ដែរឬទេ។

មានបច្ចេកវិទ្យា​ផ្ទុកទិន្នន័យខាងក្នុង និងអ៊ីនធឺណិតផ្សេងទៀតដូចជាវត្ថុដែលបានចែករំលែកខាងក្នុង (ក៏ហៅថា “ខូគី Flash”) ឧបករណ៍ផ្ទុកទិន្នន័យខាងក្នុង HTML5 និងស្គ្រីបដែលបានភ្ជាប់​ដែលអាច ដំណើរការស្រដៀងនឹងខូគីដែលបានពិភាក្សានៅខាងលើ។ សូមចំណាំថាបច្ចេកវិទ្យាទាំងនេះខុសគ្នាពីខូគី ហើយអ្នកប្រហែលជាមិនអាចគ្រប់គ្រងពួកវាដោយប្រើឧបករណ៍ និងការកំណត់កម្មវិធីរុករកស្តង់ដារបានទេ។ សម្រាប់ព័ត៌មានអំពីការគ្រប់គ្រង​ខូគី Flash សូមចុច www.adobe.com/privacy.html។ ដើម្បីស្វែងយល់បន្ថែមអំពីការវិភាគរបស់ Adobe និងដើម្បីបដិសេធ សូមចុច www.adobe.com/privacy.html។

យើងអាចប្រើបច្ចេកវិទ្យាប៊្លូធូសប៊ីខន ដើម្បីកែលម្អបទពិសោធន៍ Nutrition Club។ ឧបករណ៍ចល័ត ដែលបានបើកប៊្លូធូសអាចទទួលបានសញ្ញា នៅពេលស្ថិតនៅក្នុងជួរនៃប៊ីខន។ សញ្ញានឹងមិនត្រូវបានទទួល បានទេលុះត្រាតែអ្នកប្រើបានបើកប៊្លូធូស ដំឡើងកម្មវិធីទូរសព្ទចល័តរបស់ Herbalife Nutrition និងបើក ការជូនដំណឹងបង្ហាញលើអេក្រង់។ មុខងារប៊ីខន (beacon) អាចនឹងអនុញ្ញាតឱ្យមានការជូនដំណឹង ការចុះឈ្មោះ​អតិថិជន និងការបង់ប្រាក់។  អ្នកអាចបិទមុខងារប៊ីខននៅក្នុងការកំណត់របស់កម្មវិធី។

10. កុំតាមដាន។

កម្មវិធីរុករកវិបអាចឱ្យអ្នកផ្ញើសំណើ “កុំតាមដាន”។ បច្ចុប្បន្ននេះ យើងមិនចាត់វិធានការ ដើម្បី ឆ្លើយតបនឹងសញ្ញាកុំតាមដានទេពីព្រោះមិនមានស្តង់ដារឧស្សាហកម្មបច្ចុប្បន្នទាក់ទងនឹងអ្វី ប្រសិនបើមានអ្វីមួយ ​ដែលវិបសាយគួរតែធ្វើ នៅពេលវាទទួលបានសញ្ញាបែបនេះនោះទេ។ យើងបន្តពិនិត្យមើលបច្ចេកវិទ្យាថ្មីៗ ហើយអាចនឹងប្រើប្រាស់​ស្តង់ដារមួយប្រសិនបើ និងនៅពេលណាមានការបង្កើត​វាឡើង។

11. ការផ្សព្វផ្សាយតាមអ៊ីនធឺណិត។

យើងអាចនឹងបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើវិបសាយ និង​ដៃគូ​របស់យើងជាមួយ​ភាគីទីបី ដើម្បី គ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅលើវិបសាយផ្សេងទៀតអំពី​ផលិតផល និង​សេវាកម្ម​របស់យើង។ យើងក៏អាចធ្វើជាដៃគូជាមួយភាគីទីបី រួមទាំងដៃគូអាជីវកម្ម បណ្តាញផ្សាយពាណិជ្ជកម្ម និង​អ្នក​ផ្តល់​សេវាកម្មផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ទៀតដែល​ប្រមូល​ព័ត៌មាន​អំពីអ្នក​នៅលើ​គេហទំព័រ​របស់​យើង និង​គេហទំព័រ​ផ្សេងទៀត​ដើម្បីផ្តល់​ឱ្យអ្នកនូវ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​គេហទំព័រ និងកន្លែងផ្សេងទៀតនៅលើ អ៊ីនធឺណិតដោយផ្អែកលើប្រវត្តិរុករករបស់អ្នក ហើយនឹង​តម្រូវតាមចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងលក្ខណៈសម្បត្តិរ​បស់អ្នក។ ខូគី ឬបច្ចេកវិទ្យាស្រដៀង​គ្នាផ្សេងទៀតអាចត្រូវ​បានប្រើ ដើម្បីផ្តល់ឱ្យ​អ្នកនូវ​ការផ្សាយ​ពាណិជ្ជកម្មផ្អែកលើសកម្មភាពរុករក និងចំណាប់អារម្មណ៍របស់អ្នក។ យើងមិនទទួលខុសត្រូវ ចំពោះការអនុវត្តឯកជនភាពរបស់ភាគីទីបីទាំងនេះទេ ហើយ​ការប្រើ​ប្រាស់​ព័ត៌មានរបស់​ភាគីទីបីទាំង​នេះមិនត្រូវបាន​ចែង​នៅ​ក្នុង​គោលការណ៍​នេះទេ។

ភាគីទីបីមួយចំនួនប្រមូលព័ត៌មានអំពីអ្នកប្រើប្រាស់គេហទំព័ររបស់យើងដើម្បីផ្តល់នូវការផ្សព្វផ្សាយផ្អែកលើចំណាប់អារម្មណ៍នៅលើគេហទំព័ររបស់យើង និងកន្លែងផ្សេងទៀតរួមទាំងកម្មវិធីរុករក និងឧបករណ៍នានា។ ភាគីទីបីទាំងនេះអាចប្រើប្រាស់ព័ត៌មានដែលពួកគេប្រមូលបាននៅលើគេហទំព័ររបស់យើងដើម្បីធ្វើការ
ព្យាករណ៍អំពីចំណាប់អារម្មណ៍របស់អ្នកក្នុងការ​ផ្តល់ជូនអ្នកនូវការផ្សាយពាណិជ្ជកម្ម (ពីពួកយើង និង ក្រុមហ៊ុនផ្សេងទៀត) នៅលើអ៊ីនធឺណិត។ ភាគីទីបីទាំងនេះមួយចំនួនអាចចូលរួមក្នុងកម្មវិធីអភិវឌ្ឍឧស្សាហកម្ម ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ ជូនអ្នកប្រើប្រាស់នូវជម្រើសថាតើត្រូវទទួលបានការផ្សព្វផ្សាយស្របតាម​គោលដៅដែរឬទេ។ ដោយសារតែភាពខុសគ្នារវាងការប្រើប្រាស់កម្មវិធី និងវិបសាយនៅលើឧបករណ៍ចល័ត អ្នកប្រហែលជា ត្រូវអនុវត្តជំហានបន្ថែមទៀត ដើម្បីបិទបច្ចេកវិទ្យាផ្សព្វផ្សាយស្របតាម​គោលដៅនៅក្នុងកម្មវិធីទូរសព្ទ ចល័ត។ ឧបករណ៍ចល័តជាច្រើនអនុញ្ញាតឱ្យអ្នកបដិសេធការផ្សព្វផ្សាយស្របតាម​គោលដៅ សម្រាប់កម្មវិធី ទូរសព្ទចល័តដោយប្រើការកំណត់នៅក្នុងកម្មវិធីទូរសព្ទចល័ត ឬឧបករណ៍ចល័តរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលការកំណត់ទូរសព្ទរបស់អ្នក។ អ្នកក៏អាចលុបកម្មវិធីរបស់យើង ដោយប្រើដំណើរការលុបស្តង់ដារដែលមាននៅលើឧបករណ៍ចល័ត ឬទីផ្សារកម្មវិធីរបស់អ្នកបានផងដែរ។

ដើម្បីផ្ដាច់ចេញពីការផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍នៅលើកម្មវិធីរុករក និងឧបករណ៍នានា ពីក្រុមហ៊ុនដែលបានចូលរួមក្នុងសម្ព័ន្ធភាពផ្សាយពាណិជ្ជកម្មឌីជីថល ឬកម្មវិធីផ្ដាច់ចេញ​ការផ្ដួចផ្ដើម​ផ្សាយពាណិជ្ជកម្មតាមបណ្ដាញ សូមចូលមើលវិបសាយដែលដំណើរការដោយការផ្ដួចផ្ដើម​ផ្សាយពាណិជ្ជកម្ម តាមបណ្ដាញ (//www.networkadvertising.org/choices/) និងសម្ព័ន្ធផ្សាយពាណិជ្ជកម្មឌីជីថល (//www.aboutads.info/choices/)។ អ្នកក៏អាចផ្ដាច់ចេញពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍តាមរយៈការកំណត់នៅក្នុងកម្មវិធីទូរសព្ទ ឬឧបករណ៍ចល័តរបស់អ្នកបានផងដែរ ប៉ុន្តែជម្រើសផ្ដាច់ចេញ​របស់អ្នកអាច​អនុវត្ត​បាន​តែចំពោះ កម្មវិធីរុករក ឬឧបករណ៍​ដែលអ្នកកំពុង​ប្រើនៅពេលអ្នក​ផ្ដាច់ចេញប៉ុណ្ណោះ ​ដូច្នេះ​អ្នកគួរតែផ្ដាច់ចេញពី​កម្មវិធី​រុករក និងឧបករណ៍នីមួយៗ​របស់អ្នក ប្រសិនបើអ្នកចង់​បិទរាល់ការភ្ជាប់​ឧបករណ៍​ឆ្លងគ្នា​សម្រាប់ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍។ ព័ត៌មានបន្ថែមជាភាសាតាមមូលដ្ឋានអាចរកបានតាមរយៈ www.youronlinechoices.com/។ សូមចំណាំថាទោះបីជាអ្នកប្រើការផ្ដាច់ចេញ​ផ្អែកលើ​ឧស្សាហកម្មសម្រាប់ការផ្សាយពាណិជ្ជកម្ម ផ្អែកលើចំណាប់អារម្មណ៍ក៏ដោយ អ្នកនឹងបន្តទទួលបានការផ្សាយពាណិជ្ជកម្មទូទៅ ហើយបទពិសោធន៍របស់អ្នកនៅលើគេហទំព័ររបស់យើងអាចនឹងចុះអន់ថយ។

12. វេទិកាតាមអ៊ីនធឺណិត។

គេហទំព័រនេះអាចផ្តល់ជូនវេទិកាសហគមន៍ដែលអាចចូលដំណើរការបានជាសាធារណៈ។ អ្នកគួរតែដឹងថា រាល់ព័ត៌មានដែលអ្នកផ្តល់នៅក្នុងផ្នែកទាំងនេះគឺជាព័ត៌មានសាធារណៈ ហើយអាច ត្រូវបានអាន ប្រមូល និងប្រើប្រាស់ដោយអ្នកផ្សេងទៀតដែលចូលប្រើព័ត៌មាននោះ​។ ដើម្បីស្នើសុំឱ្យលុបចោលព័ត៌មា ផ្ទាល់ខ្លួន របស់អ្នកពីវេទិកាទាំងនេះ សូមផ្ញើអ៊ីមែលមកយើងតាមរយៈprivacy@herbalife.com ។ ក្នុងករណីខ្លះ យើងប្រហែលជាមិនអាចលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញបានទេ។

13. តំណភ្ជាប់របស់ភាគីទីបី។

គេហទំព័រនេះអាចមានតំណភ្ជាប់ទៅគេហទំព័រដែលដំណើរការ និងថែរក្សាដោយភាគីទីបីដែលយើង មិនអាចគ្រប់គ្រងបាន។ រាល់ព័ត៌មានដែលអ្នកផ្តល់ជូនដល់គេហទំព័រភាគីទីបីនឹងត្រូវបាន គ្រប់គ្រង ក្រោមលក្ខខណ្ឌនៃគោលការណ៍ស្ដីពីឯកជនភាពរបស់គេហទំព័រនីមួយៗ ហើយយើងលើកទឹកចិត្តឱ្យអ្នក ស៊ើបអង្កេតលើគោលការណ៍នេះមុននឹងបញ្ចេញ​ព័ត៌មានណាមួយដល់ប្រតិបត្តិករវិបសាយភាគីទីបី។ យើងមិនមានទំនួលខុសត្រូវ ឬទទួល​ខុសត្រូវចំពោះខ្លឹមសារ សកម្មភាព ឬគោលការណ៍របស់វិបសាយ ភាគីទីបីឡើយ។ ការដាក់បញ្ចូលតំណភ្ជាប់ទៅកាន់វិបសាយភាគីទីបី នៅលើគេហទំព័ររបស់យើងគឺ មិនមែនជាការយល់ព្រមលើខ្លឹមសារ​ សកម្មភាព ឬគោលការណ៍របស់វិបសាយទាំងនោះទេ។

14. មុខងាររបស់ភាគីទីបី។

មុខងារមួយចំនួននៅលើគេហទំព័រអាចត្រូវបានផ្តល់ជូនដោយភាគីទីបីដែលមិនមានទំនាក់ទំនងជាមួយ
ក្រុមហ៊ុន Herbalife ឡើយ។ អង្គភាពទាំងនេះអាចប្រមូល ឬទទួលបានព័ត៌មានជាក់លាក់អំព ការប្រើប្រាស់ គេហទំព័ររបស់អ្នករួមមានទាំងការប្រើប្រាស់ខូគី កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត និង បច្ចេកវិទ្យាស្រដៀងគ្នានេះ។ ក្រុមហ៊ុន Herbalife មិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាពរបស់ អង្គភាពទាំងនេះទេ។

ប្រសិនបើអ្នកចូលប្រើសេវាកម្មរបស់ភាគីទីបីដូចជា Facebook, Google ឬ Twitter តាម​រយៈគេហទំព័រ ដើម្បីចូលគេហទំព័រ ឬចែករំលែក​ព័ត៌មាន​អំពី​បទពិសោធន៍​របស់​អ្នក​នៅ​លើ​​​គេហទំព័រជាមួយបុគ្គលដទៃ សេវាកម្មភាគីទីបីទាំងនេះអាចប្រមូលព័ត៌មានអំពី​អ្នក រួម​ទាំង​ព័ត៌មាន​អំពីសកម្មភាពរបស់អ្នក នៅលើ គេហទំព័រ ហើយ​ពួកគេ​អាច​ជូន​ដំណឹង​អំពី​ការភ្ជាប់​របស់​អ្នកលើសេវាកម្ម​របស់ភាគី​ទីបី​អំពីការប្រើប្រាស់ របស់អ្នកលើ​​គេហទំព័រនេះ​ដោយ​អនុលោមតាម​​គោលការណ៍ស្ដីពី​ឯកជនភាពផ្ទាល់​របស់ពួកគេ។

15. ការកែប្រែគោលការណ៍នេះ។

គោលការណ៍ស្ដីពីឯកជនភាពនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅកាលបរិច្ឆេទដែលបានរាយនៅខាងដើមនៃគោលការណ៍នេះ។ Herbalife Nutrition រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលការណ៍ស្ដីពី​ឯកជនភាពនេះ នៅពេលណាក៏បាន។ ប្រសិនបើយើងស្នើសុំធ្វើការផ្លាស់ប្តូរឯកសារណាមួយ យើងនឹងជូនដំណឹងដល់អ្នក ដោយប្រើការជូនដំណឹងនៅលើទំព័រនេះមុនពេលការផ្លាស់ប្តូរមានប្រសិទ្ធភាព។ ការប្រើប្រាស់គេហទំព័រជាបន្តបន្ទាប់របស់អ្នកនឹងត្រូវបានចាត់ទុកថាទទួលយកការផ្លាស់ប្តូរបែបនេះ។ ត្រូវប្រាកដថាបានពិនិត្យមើលគោលការណ៍ស្ដីពី​ឯកជនភាពនេះម្ដងម្កាល ដើម្បីធានាថាអ្នកស្វែងយល់អំពី​កំណែបច្ចុប្បន្ននេះ។ តាមរយៈការប្រើប្រាស់គេហទំព័របន្ទាប់ពីការប្រកាសការផ្លាស់ប្តូរគោលការណ៍ស្ដីពី​ឯកជនភាពនេះ អ្នកយល់ព្រមនឹងការផ្លាស់ប្តូរទាំងអស់បែបនេះ។

16. ចុះប្រសិនបើខ្ញុំមានសំណួរ?

Herbalife Nutrition យកចិត្តទុកដាក់ជាទីបំផុតចំពោះឯកជនភាព។ ប្រសិនបើអ្នកមានសំណួរ ឬមតិយោបល់ អ្នកអាចនឹងទាក់ទងយើងតាម៖ 800 West Olympic Blvd., Suite 406, Los Angeles, California 90015 (Attn: Privacy Dept.), privacy@herbalife.com , 866-866-4744។