ភាពឯកជន និងគោលនយោបាយអំពីអ៊ីនធឺណិតឃុកគី (cookie)
វែបសាយត៍ក្រុមហ៊ុន Herbalife (Cambodia) Co., Ltd - ព័ត៌មានសំខាន់

ដោយសារអាជីវកម្មរបស់ក្រុមហ៊ុន Herbalife មានលក្ខណៈជាអន្តរជាតិ ពេលខ្លះ ក្រុមហ៊ុន Herbalife ត្រូវធ្វើ​​ដំណើរការរៀបចំ និង​រក្សាទុកទិន្នន័យឯកជននៅក្រៅប្រទេសកម្ពុជា។ យើងមានកាតព្វកិច្ចត្រូវស្នើសុំ​ការ​យល់ព្រម​ពី​លោកអ្នកដើម្បីអាចធ្វើបែបនេះបាន។ ប្រសិនបើអ្នកពុំឯកភាពយល់ព្រមនឹងសំណើរនេះទេ យើងខ្ញុំនឹងមិន​អាចដំណើរការ​រៀបចំ​សំណើរសុំណាមួយដែលអ្នកធ្វើឡើងតាមវែបសាយត៍នេះឡើយ។ ប្រសិនបើអ្នកយល់ព្រម អ្នកអាច​ឯកភាពឲ្យយើងខ្ញុំប្រើប្រាស់ទិន្នន័យរបស់អ្នកតែដើម្បីដំណើរការ​រៀបចំ​សំណើសុំដែល​អ្នកបានធ្វើឡើងប៉ុណ្ណោះ ឬ​អ្នកអាច​ឯកភាពឲ្យក្រុមហ៊ុន Herbalife ប្រើប្រាស់ព័ត៌មាននោះ​សម្រាប់ធ្វើការទំនាក់ទំនង​បន្ថែមទៀត (ដែលតែងតែគោរពតាមគោលនយោបាយភាពឯកជនខាង​ក្រោម)។

គោលនយោបាយភាពឯកជន

ក្រុមហ៊ុន Herbalife គោរពភាពឯកជនរបស់បុគ្គលគ្រប់រូបដែលចូលមើលវែបសាយត៍របស់ក្រុមហ៊ុន ហើយ​រាល់ព័ត៌មានដែលទទួលបានអំពីអ្នកនឹងត្រូវប្រើប្រាស់ជាដំបូងដើម្បីបំពេញនូវសេវាដែលអ្នកកំពុង​ស្នើរសុំ ហើយក្រោយមកដើម្បីកែលម្អរបៀបដែលក្រុមហ៊ុនបម្រើសេវាជូនអ្នក។ យើងអនុវត្តការងារនេះ ដោយ​ធ្វើ​ការ​ប្រើប្រាស់ព័ត៌មាននោះដោយសមស្រប។

ព័ត៌មាននេះនឹងមិនត្រូវបង្ហាញដល់បុគ្គលណាម្នាក់ក្រៅពីក្រុមហ៊ុន Herbalife ក្រុមហ៊ុនសម្ព័ន្ធភាព ឬ​ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងតំណាងចែកចាយ ទីភ្នាក់ងារ និងអ្នកទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនេះ និង​ក្រុមហ៊ុនផ្សេងទៀត​ដែលក្រុមហ៊ុន Herbalife បានរៀបចំសេវាដោយផ្ទាល់ ឬដោយប្រយោលសម្រាប់​ជាអត្ថប្រយោជន៍របស់អ្នកឡើយ។ ព័ត៌មាននឹងត្រូវប្រើប្រាស់ស្របតាមបញ្ញត្តិច្បាប់ពាក់ព័ន្ធដែលទាក់ទង​នឹងការការពារទិន្នន័យ និងអាច​ត្រូវរក្សាទុក និងដំណើរការរៀបចំជាបឋមនៅក្នុង ឬនៅក្រៅប្រទេសកម្ពុជា​ឬអាចនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ព័ត៌មានត្រូវប្រើប្រាស់តែពាក់ព័ន្ធជាមួយការធ្វើទីផ្សារផលិតផល និងសេវា ព្រមទាំងផលិតផល និងសេវាពាក់ព័ន្ធរបស់ក្រុមហ៊ុនប៉ុណ្ណោះ។



ក្នុងភាពជាបុគ្គលម្នាក់ អ្នកមានសិទ្ធិស្វែងរកព័ត៌មានដែលយើងរក្សាទុកអំពីអ្នក និងធ្វើការកែតម្រូវ ប្រសិន​បើចាំបាច់។ អ្នកក៏មានសិទ្ធិជំទាស់នឹងការប្រមូល និងការប្រើប្រាស់បន្ថែមលើព័ត៌មានរបស់អ្នក។ យើងនឹង​ធ្វើការខិតខំ​ប្រឹងប្រែងជាក់ស្តែងទាំងអស់​ដើម្បីគោរពតាមគោលបំណងរបស់អ្នក។ ប៉ុន្តែ នៅក្នុងស្ថានភាព​ជាក់លាក់ ច្បាប់ និងបទប្បញ្ញត្តិជាធរមានអាចហាមប្រាមយើងមិនឲ្យលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ជុំវិញ​ការប្រើប្រាស់សិទ្ធិរបស់អ្នក សូមមើលសំណួរដែលបានសួរជាញឹកញាប់ (FAQ) 11 ខាងក្រោម។

សំណួរដែលបានសួរជាញឹកញាប់ (FAQ)
  1. តើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីក្រុមហ៊ុន Herbalife ដែលប្រមូលព័ត៌មានរបស់ខ្ញុំ?
  2. តើវែបសាយត៍ក្រុមហ៊ុន Herbalife អាចប្រមូលព័ត៌មានអ្វីខ្លះ?
  3. តើក្រុមហ៊ុន Herbalife នឹងប្រមូល​ និងរក្សាទុកព័ត៌មាននេះដោយរបៀបណា?
  4. តើក្រុមហ៊ុន Herbalife នឹងរក្សាទុកព័ត៌មាននេះយូរប៉ុណ្ណា?
  5. តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងរក្សាទុកនៅកន្លែងណា?
  6. ហេតុអ្វីបានជាក្រុមហ៊ុន Herbalife ប្រមូលព័ត៌មាននេះ?
  7. តើគោលនយោបាយនេះអនុវត្តចំពោះនរណា?
  8. ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Herbalife ចំពោះភាពឯកជនរបស់កុមារ។
  9. តើឃុកគីគឺជាអ្វី?
  10. តើព័ត៌មានអតិថិជនគឺជាអ្វី?
  11. តើខ្ញុំមានសិទ្ធិប្រើប្រាស់ ឬកែតម្រូវព័ត៌មានរបស់ខ្ញុំដោយរបៀបណា?
  12. តើខ្ញុំមានជម្រើសអ្វីខ្លះ ប្រសិនបើខ្ញុំជ្រើសរើសចុះឈ្មោះ?
  13. តើមានកើតឡើងអ្វីខ្លះ​ ប្រសិនបើខ្ញុំជ្រើសរើសមិនចុះឈ្មោះ?
តើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីក្រុមហ៊ុន Herbalife ដែលប្រមូលព័ត៌មានរបស់ខ្ញុំ?
ការប្រមូលព័ត៌មាននេះនឹងជួយក្រុមហ៊ុន Herbalife សម្រេចបានដូចខាងក្រោម។
  1. ដើម្បីបង្កើតវែបសាយត៍កាន់តែងាយស្រួលសម្រាប់អ្នកក្នុងការប្រើប្រាស់​ដោយអ្នកមិនចាំបាច់បញ្ចូល​ព័ត៌មានច្រើនដង។
  2. ជួយយើងក្នុងការផ្តល់ព័ត៌មានកាន់តែលឿន។
  3. ដើម្បីជួយយើងបង្កើតខ្លឹមសារកាន់តែពាក់ព័ន្ធជាមួយអ្នក។
  4. ដើម្បីជួយអ្នកស្វែងរកសេវា ឬព័ត៌មានបានឆាប់រហ័សដែលមានពីក្រុមហ៊ុន Herbalife។
  5. ការប្រើប្រាស់ព័ត៌មានដើម្បីធ្វើការកែលម្អចំពោះវែបសាយត៍នេះ។
  6. ការវាយតម្លៃនិន្នាការទូទៅនៅក្នុងវែបសាយត៍ និងការប្រើប្រាស់វែបសាយត៍។
  7. ដើម្បីជូនដំណឹងអ្នកអំពីផលិតផលថ្មី ការផ្តល់ជូនជាពិសេស ព័ត៌មានថ្មី និងសេវាថ្មីៗផ្សេងទៀត ដែល​ក្រុមហ៊ុន Herbalife គិតថា មានអត្ថប្រយោជន៍ដល់អ្នក។ ប្រសិនបើអ្នកអនុញ្ញាត យើង​អាចអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនផ្សេងទៀតធ្វើការទាក់ទងអ្នកដោយផ្ទាល់បាន។
តើវែបសាយត៍ក្រុមហ៊ុន Herbalife អាចប្រមូលព័ត៌មានអ្វីខ្លះ?
នៅក្រុមហ៊ុន Herbalife យើងមានបំណងផ្តល់ជូនអ្នកនូវការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក​ឲ្យបាន​កាន់តែច្រើនតាមដែលអាច​ធ្វើបាន។ ជាទូទៅ អ្នកអាចចូលមើលវែបសាយត៍របស់ក្រុមហ៊ុន Herbalife ដោយមិនចាំបាច់ប្រាប់យើងថាតើជាបុគ្គលណាឡើយ ឬបង្ហាញព័ត៌មានអំពីខ្លួនអ្នកឡើយ។ ប៉ុន្តែ មាន​ពេល​វេលាខ្លះដែលយើងអាចត្រូវការព័ត៌មានពីអ្នក ដូចជាឈ្មោះ និងអាសយដ្ឋានរបស់អ្នក។ យើងតែងតែ​ព្យាយាមជូនដំណឹងឲ្យអ្នកដឹងជាមុន មុនពេលយើងប្រមូលព័ត៌មានអំពីអ្នកនៅលើអ៊ីនធឺណិត។

សូម្បីតែមុនពេលអ្នកចុះឈ្មោះ យើងបានប្រមូលព័ត៌មានអនាមិកអំពីរបៀបដែលអ្នកប្រើប្រាស់​វែប​សាយត៍​នេះរួចទៅហើយ។ នេះគឺជានីតិវិធីស្តង់ដារទូទៅសម្រាប់វែបសាយត៍នៅលើអ៊ីនធឺណិត។ ព័ត៌មានដែល​ប្រមូលបាននេះមិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ អាចមាន​អត្ថប្រយោជន៍​ដល់​យើងសម្រាប់​ការធ្វើទីផ្សារ ឬកែលម្អសេវាដែលយើងផ្តល់ជូន។

ប្រសិនបើអ្នកជ្រើសរើសផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងអាចត្រូវការ តាមរយៈ​អ៊ីនធឺណិត ដូចជា ដើម្បី​ឆ្លើយតបជាមួយអ្នក ឬផ្តល់ជូនអ្នកនូវការជាវ ជាដើម យើងតែងតែ​ព្យាយាមជូនដំណឹងឲ្យ​អ្នកដឹងអំពី​របៀបដែលយើងនឹងប្រើប្រាស់ព័ត៌មាននេះ។ ប្រសិនបើអ្នកប្រាប់យើងថា អ្នក​មិនមានបំណងឲ្យយើង​ប្រើប្រាស់ព័ត៌មាននេះសម្រាប់ទំនាក់ទំនងបន្ថែមទៀតជាមួយអ្នកទេនោះ យើងនឹងគោរពតាម​បំណង​របស់​អ្នក។

តើក្រុមហ៊ុន Herbalife នឹងប្រមូល​ និងរក្សាទុកព័ត៌មាននេះដោយរបៀបណា?
វែបសាយត៍អាចប្រមូលព័ត៌មានអំពីអ្នកតាមមធ្យោបាយមួយចំនួន មិនថាស្នើសុំដោយផ្ទាល់ពីអ្នក (ដូចជា​នៅក្នុងទម្រង់ចុះឈ្មោះ) ឬ​ដោយកត់ត្រាព័ត៌មានដោយស្វ័យប្រវត្តិអំពីការចូលមើលវែបសាយត៍នេះ​របស់​អ្នកឡើយ។ ឧទាហរណ៍ យើងអាចប្រមូលទិន្នន័យអំពីការធ្វើដំណើររបស់អ្នក​តាមរយៈវែបសាយត៍ ឬ​កត់ត្រាជម្រើស(ទីតាំង)ដែលអ្នកបានជ្រើសរើសយក។

ព័ត៌មានត្រូវរក្សាទុកប្រកបដោយសុវត្ថិភាពដែលការពារដោយវិធានការរូបវ័ន្ត និង​បច្ចេកទេស។ ពុំមានសិទ្ធិ​ប្រើប្រាស់ជាសារធាណៈទូទៅសម្រាប់ព័ត៌មាននេះឡើយ។

តើក្រុមហ៊ុន Herbalife នឹងរក្សាទុកព័ត៌មាននេះយូរប៉ុណ្ណា?
ក្រុមហ៊ុន Herbalife នឹងរក្សាទុកព័ត៌មាននេះក្នុងទីកន្លែងដែលមានសុវត្ថិភាព និងមានការការពារដរាបណា យើងនៅតែគិតថាព័ត៌មាននេះនឹងជួយយើងកាន់តែប្រសើរក្នុងការស្វែងយល់អំពីរបៀបដែលយើងអាច​បម្រើជូនអ្នក និងគោរពគោលបំណងរបស់អ្នក។ ក្រៅពីនេះ ច្បាប់អាចកំណត់កាតព្វកិច្ចរបស់យើង​ក្នុងការ​រក្សាទុកព័ត៌មាននេះត្រឹមរយៈពេលមួយជាក់លាក់។ ដើម្បីយល់ពីរបៀបដែលអ្នកអាចកែសម្រួល ឬធ្វើ​បច្ចុប្បន្នភាពព័ត៌មានដែលបានរក្សាទុកអំពីអ្នក សូមមើលសំណួរពាក់ព័ន្ធនៅក្នុងផ្នែកនេះ។

តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងរក្សាទុកនៅកន្លែងណា?
ក្រុមហ៊ុន Herbalife មានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។ ដើម្បីឲ្យយើងអាច​ផ្តល់សេវាមានសង្គតិភាពជូនអ្នក និងអតិថិជនរបស់យើងទាំងអស់ យើងគ្រប់គ្រងវែបសាយត៍​របស់យើង​ពីវែបសាយត៍កណ្តាលមួយ។ បច្ចុប្បន្ន វែបសាយត៍កណ្តាលនេះស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Herbalife គោរពតាមកិច្ចព្រមព្រៀង EU/Swiss-U.S. Safe Harbor Agreement ដូច្នេះ យើងធានាថែរក្សា​ទិន្នន័យឲ្យបានល្អប្រសើរដូចនឹងស្តង់ដារនៃការ​ការពារទិន្នន័យនៅក្នុងសហភាពអឺរ៉ុប/ប្រទេសស្វីស។ ដោយផ្អែកលើសេវាដែលអ្នកស្នើសុំ ឬនីតិវិធីគ្រប់គ្រង​ទិន្នន័យរបស់ក្រុមហ៊ុន ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក​ក៏អាចចែក​រំលែក​ជាមួយប្រទេសផ្សេងទៀត​នៅក្រៅ​ប្រទេសកម្ពុជាផងដែរ។

ហេតុអ្វីបានជាក្រុមហ៊ុន Herbalife ប្រមូលព័ត៌មាននេះ?
យើងត្រូវការព័ត៌មានទាំងនេះ ដើម្បីជួយយើងកែលម្អសេវារបស់យើងជូនអ្នក។ យើងចង់ធ្វើឲ្យវាកាន់​​តែ​ងាយស្រួល​ដើម្បីកែលម្អផលិតផល និងសេវារបស់យើង​ទៅតាមតម្រូវការជាក់លាក់របស់អ្នក។

តើគោលនយោបាយនេះអនុវត្តចំពោះនរណា?
គោលនយោបាយនេះអនុវត្តជាមួយវែបសាយត៍ដែលបានរៀបចំសម្រាប់ការប្រើប្រាស់របស់អតិថិជនម្នាក់ៗ និងដៃគូក្រុមហ៊ុន។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Herbalife ចំពោះភាពឯកជនរបស់កុមារ
ការការពារភាពឯកជនកុមារមានសារសំខាន់។ សម្រាប់ហេតុផលនោះ យើងមិនប្រមូល ឬរក្សាទុកព័ត៌មាន​នៅតាមវែបសាយត៍របស់យើងពីបុគ្គលទាំងឡាយដែលយើងដឹងថាមានអាយុក្រោម 13 ឆ្នាំ។

គោលនយោបាយឃុកគី

តើឃុកគី (cookie) គឺជាអ្វី?
ឃុកគី គឺជាបណ្តុំព័ត៌មានជាអក្សរ ដែលវែបសាយត៍ណាមួយផ្ទេរទៅកាន់ហ្វាលឃុកគីនៃប្រូសឺ (browser) នៅក្នុងហាដឌីសក្នុងកុំព្យូទ័ររបស់អ្នក ដែលការធ្វើបែបនេះគឺដើម្បីឲ្យវែបសាយត៍អាច​ចងចាំថាអ្នកជា​នរណាបាន​។ ឃុកគី អាចជួយវែបសាយត៍ដើម្បី​រៀបចំខ្លឹមសារឲ្យត្រូវគ្នានឹងចំណាប់អារម្មណ៍ដែល​​អ្នកចង់បានកាន់តែ​លឿន - វែបសាយត៍ធំៗភាគច្រើនសុទ្ធតែប្រើប្រាស់ឃុកគី។ ឃុកគីតែមួយមិនអាច​ប្រើប្រាស់​ដើម្បីកំណត់​អត្តសញ្ញាណ​អ្នកឡើយ។

ជាទូទៅ ឃុកគីនឹងបញ្ជាក់ឈ្មោះដូមេន (domain) ដែលឃុកគីត្រូវបានបញ្ជូនចេញ “អាយុកាល” របស់​ឃុកគី និងតម្លៃជាលេខពិសេសមួយ។

មានឃុកគីពីរប្រភេទដែលត្រូវបានប្រើប្រាស់នៅក្នុងវែបសាយត៍ គឺ៖

ឃុកគីរយៈពេលខ្លី ដែលជាឃុកគីបណ្តោះអាសន្ន ហើយឃុកគីនេះស្ថិតនៅតែក្នុងហ្វាលឃុកគីនៃប្រូសឺ​របស់អ្នក​​​រហូតដល់អ្នកចាកចេញពីវែបសាយត៍ប៉ុណ្ណោះ។

ឃុកគីរយៈពេលវែង ដែលស្ថិតនៅក្នុងហ្វាលឃុកគីនៃប្រូសឺរបស់អ្នកក្នុងរយៈពេលវែង (ទោះបីរយៈពេល​នេះ​នឹងអាស្រ័យលើអាយុកាលរបស់ឃុកគីជាក់លាក់ក៏ដោយ)។

តើវែបសាយត៍នេះប្រើប្រាស់ឃុកគីយ៉ាងដូចម្តេច ហើយតើព័ត៌មានអ្វីខ្លះត្រូវបានប្រមូលយក?

ឃុកគីរយៈពេលខ្លីត្រូវបានប្រើប្រាស់៖
  • ដើម្បីអនុញ្ញាតឲ្យអ្នកបញ្ជូនព័ត៌មានទៅគ្រប់ទំព័រនៅក្នុងវែបសាយត៍របស់យើង ហើយដូច្នេះ មិនចាំបាច់ត្រូវ​​បញ្ចូល​ព័ត៌មានទាំងនោះជាថ្មីម្តងទៀត។
  • នៅក្នុងការចុះឈ្មោះ ដើម្បីអនុញ្ញាតឲ្យអ្នកមានសិទ្ធិប្រើប្រាស់ព័ត៌មានដែលរក្សាទុក។


  • ឃុកគីរយៈពេលវែងត្រូវបានប្រើប្រាស់៖
    • ដើម្បីជួយយើងកំណត់អ្នកថាជាអ្នកចូលមើលម្នាក់ (ដោយប្រើប្រាស់លេខកូដ យើងមិនអាចកំណត់អត្ត​សញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ) នៅពេលអ្នកត្រឡប់មកវែបសាយត៍របស់យើងនៅពេលក្រោយ។
    • ដើម្បីអនុញ្ញាតឲ្យយើងកែសម្រួលខ្លឹមសារ ឬការផ្សព្វផ្សាយ​ដើម្បីឲ្យត្រូវគ្នានឹងចំណាប់អារម្មណ៍ចង់​បាន​របស់អ្នក ឬដើម្បីបញ្ចៀសពីការបង្ហាញការផ្សព្វផ្សាយដូចគ្នាដដែលៗជូនអ្នក។
    • ដើម្បីរៀបចំស្ថិតិអនាមិក ដែលមានការកើនឡើងដែលអនុញ្ញាតឲ្យយើងស្វែងយល់អំពីរបៀបដែលអ្នក​ប្រើ​ប្រាស់​វែបសាយត៍របស់យើង និងជួយយើងកែលម្អរចនាសម្ព័ន្ធវែបសាយត៍របស់យើង។ យើង​មិនអាច​កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអ្នកតាមរបៀបនេះឡើយ។


    ឃុកគីរបស់ភាគីទីបី
    ភាគីទីបីមានឃុកគីនៅលើវែបសាយត៍នេះ។ ព័ត៌មានទាំងនេះត្រូវបានប្រើ​សម្រាប់គោលបំណង​ដូចខាង​ក្រោម៖

    • ដើម្បីកែសម្រួលខ្លឹមសារតាមការពេញចិត្តរបស់អ្នក។
    • រាប់ចំនួនអ្នកប្រើប្រាស់អនាមិកនៅក្នុងវែបសាយត៍នេះ។
    • ដើម្បីផ្តល់សនិ្តសុខក្នុងការធ្វើប្រតិបត្តិការ និងការទិញផលិតផល។
    Web Beacons
    គេហទំព័រមួយចំនួនរបស់យើងអាចមានរូបភាពអេឡិចត្រូនិក ដែលហៅថា Web Beacon (ពេលខ្លះ ហៅថា clear gifs) ដែលអនុញ្ញាតឲ្យយើងរាប់អ្នកប្រើប្រាស់ដែលបានចូលមើលគេហទំព័រទាំងនេះ។ Web Beacon ប្រមូលតែព័ត៌មានមានកម្រិតប៉ុណ្ណោះដែលដាក់បញ្ចូលលេខកូដឃុកគី ពេលវេលា និង​កាលបរិច្ឆេទចូលមើលគេហទំព័រ និងការពណ៌នាគេហទំព័រនៅលើ Web Beacon។ យើងក៏អាចមាន Web Beacon ដែលដាក់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មដែលជាភាគីទីបី។ Web Beacon ទាំងនេះ​មិនមាន​ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និង​ត្រូវបានប្រើប្រាស់តែ​ដើម្បីតាមដានប្រសិទ្ធភាពយុទ្ធនាការ​ជាក់លាក់ប៉ុណ្ណោះ។

    ឃុកគីបិត និងឃុកគីបើក
    អ្នកអាចបើក ឬបិទមិនទទួលយកឃុកគីដោយកែសម្រួល Setting នៅក្នុង​ប្រូសឺបាន។ ប៉ុន្តែ អ្នកមិនអាច​ប្រើប្រាស់​លក្ខណៈពិសេសមួយចំនួននេះនៅក្នុងវែបសាយត៍​របស់យើងឡើយ ប្រសិនបើបិទ​ឃុកគី។ ប្រសិនបើអ្នកចង់ឲ្យប្រព័ន្ធ​ជូនដំណឹងអ្នកមុនពេលឃុកគីត្រូវបានរក្សាទុ​កនៅក្នុងហាដឌីសរបស់​អ្នក សូមអនុវត្តតាមការណែនាំខាងក្រោម៖

    ការលុបឃុកគី
    អ្នកអាចលុបឃុកគីដែលបានរក្សាទុកនៅក្នុងហ្វាលឃុកគីនៅក្នុងប្រូសឺ​របស់អ្នកចេញបាន​យ៉ាងងាយ​ស្រួល។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងប្រើប្រាស់ Microsoft Windows Explorer៖

    បើក 'Windows Explorer'
    ចុចលើប៊ូតុង 'Search' នៅលើ tool bar
    វាយបញ្ចូលពាក្យ "cookie" ទៅក្នុងប្រអប់ search រក 'Folders and Files'
    រើសរើស 'My Computer' នៅក្នុងប្រអប់ 'Look In'
    ចុចពាក្យ 'Search Now'
    ចុចពីរដងលើហ្វាលដែលបានឃើញ
    ចុចលើហ្វាលឃុកគីណាមួយ
    ចុចប៊ូតុង 'Delete' នៅលើ keyboard របស់អ្នក

    ប្រសិនបើអ្នកមិនមែនប្រើប្រាស់ Microsoft Windows Explorer ​នោះអ្នកគួរជ្រើសរើសពាក្យថា "cookies" នៅក្នុង​មុខងារ "Help" ដើម្បីទទួលព័ត៌មានអំពីកន្លែងដែលអ្នក​អាចស្វែងរកហ្វាលឃុកគីរបស់អ្នក។

    តើខ្ញុំកែតម្រូវព័ត៌មានរបស់ខ្ញុំដោយរបៀបណា?
    វែបសាយត៍មួយចំនួនរបស់ក្រុមហ៊ុន Herbalife មានទំព័រសម្រាប់ចុះឈ្មោះ ដែលអនុញ្ញាតឲ្យអ្នក​ត្រួត​ពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឲ្យយើង។ នៅលើវែបសាយត៍ផ្សេងទៀត អ្នកអាចគ្រាន់តែលុបចោលសមាជិកភាពរបស់អ្នកពីសេវាប៉ុណ្ណោះ។ នៅក្នុងករណីរផ្សេងទៀត នៅពេល​អ្នកត្រូវចូលទៅពិនិត្យមើល ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឲ្យវែបសាយត៍របស់ក្រុមហ៊ុន Herbalife សូមទាក់ទងផ្នែកសេវាអ្នកចែកចាយក្នុងប្រទេសរបស់អ្នក ចូលទៅកាន់វែបសាយត៍ www.myherbalife.com និងកែសម្រួលព័ត៌មានលម្អិតរបស់អ្នកនៅលើអ៊ីនធឺណិត ឬទាក់ទងយើងតាម​អាសយដ្ឋានខាងក្រោម។ សូមកត់សម្គាល់ថា នៅក្នុងករណីមួយចំនួន អាចចំណាយពេលវេលាខ្លះ​ដើម្បីឲ្យការផ្លាស់ប្តូរទាំងនេះអាចបង្ហាញចេញនៅ​ប្រព័ន្ធទាំងអស់របស់ក្រុមហ៊ុន Herbalife ដូច្នេះ ការធ្វើបច្ចុប្បន្នភាពអាចមិន​បង្ហាញ​ភ្លាមៗឡើយ។

    ចុះអំពីបញ្ហាសន្តិសុខអ៊ីនធឺណិត និងវែបសាយត៍វិញនោះ?
    អ៊ីនធឺណិតមិនមែនជាប្រព័ន្ធដែលត្រូវបានការពារសន្តិសុខនោះទេ ដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្នជានិច្ច​អំពីព័ត៌មានដែលអ្នក​បង្ហាញនៅលើអ៊ីនធឺណិត។ ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលពីវែបសាយត៍​របស់​ក្រុមហ៊ុន Herbalife ត្រូវរក្សា​ទុកនៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងមិនបង្ហាញដល់សាធារណជននោះទេ។ នៅក្នុងករណី​មួយចំនួន ព័ត៌មានផ្ទាល់ខ្លួនត្រូវបានបំលែងជាកូដដោយប្រើ​ប្រាស់បច្ចេកវិទ្យា​សន្តិសុខ​សមស្រប មុនពេលអ្នកធ្វើប្រតិបត្តិការរបស់អ្នក។

    តើមានកើតឡើងអ្វីខ្លះ​ ប្រសិនបើខ្ញុំជ្រើសរើសមិនចុះឈ្មោះ?
    ប្រសិនបើអ្នកជ្រើសរើសមិនចុះឈ្មោះ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន នៅក្នុងករណីភាគច្រើន អ្នកនឹងនៅតែអាច​ប្រើ​ប្រាស់វែបសាយត៍​មួយចំនួនរបស់ក្រុមហ៊ុន Herbalife។ ប៉ុន្តែ អ្នកនឹងមិនអាចមានសិទ្ធិប្រើប្រាស់​កន្លែង​ដែល​ត្រូវការចុះឈ្មោះឡើយ។ ទោះបីជាអ្នកមិនចុះឈ្មោះក៏ដោយ ក៏ពេលខ្លះ យើងនឹងប្រមូលព័ត៌មាន​អនាមិក​អំពីរបៀបដែលអ្នកបានប្រើប្រាស់វែបសាយត៍នេះផងដែរ។ នេះគឺជាព័ត៌មានដែល​មិនកំណត់​អត្តសញ្ញាណ​ផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ ដែលអាចមានអត្ថប្រយោជន៍សម្រាប់ការធ្វើទីផ្សារ ឬកែលម្អ​សេវា​ដែល​យើងផ្តល់ជូន។

    បានកែសម្រួលចុងក្រោយនៅខែតុលា ឆ្នាំ២០១២


    km-KH | 2017-11-19 19:56:42 | NAMP2HLASPX04